កំលាំងជំនាញពន្លត់អគ្គិភ័យនគរបាលខេត្តកែបហ្វឹកហាត់រំលឹករបៀបបាញ់ទឹកជួយសង្គ្រោះគ្រោះអគ្គិភ័យ
October 05, 2018 អ្នកទស្សនា :

ថ្ងៃសុក្រ​ ១១​ រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៨ ដោយ​អនុវត្តន៍​តាមផែនការ គោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គណ:បញ្ជាការឯកភាពខេត្ត និងការដឹក ណែ​នាំផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តកែប កំលាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង​សង្គ្រោះ សហការជា​មួយ​កំលាំងប្រចាំបញ្ជាក្នុងវេន នៃស្នងការដ្ឋាននគរបាលខេត្ត បានយករថយន្តពន្លត់​អគ្គិភ័យ នៃស្នងការដ្ឋាននគរ​បាលខេត្ត ចំនួន២គ្រឿង ទៅរំលឹកពីរបៀបបាញ់ទឹកជួយសង្គ្រោះគ្រោះអគ្គិភ័យ និងស្តារកាណុង នៅលើផ្លូវជាតិ​លេខ៣៣A ពីស្នងការដ្ឋាន ទៅដល់មុខសាលាខេត្តកែប ដើម្បីត្រៀមជួយសង្គ្រោះករណីជួបគ្រោះអគ្គិភ័យ ដែល​កើតឡើងដោយយថាហេតុ នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ ដាក់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប្រពៃណីខ្មៃរជាតិ៕​ គឹមអាន

ប្រភព៖ ស្នងការនគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ