ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល
September 13, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពជុំវិញខេត្ត។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់បង្ការ បង្ក្រាប និងទប់ស្កាត់រាប់បទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលកំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃនេះ។ ក្រៅពីនេះគណៈបញ្ជាការឯកភាពទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រសើរនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា បញ្ហាការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាមួយដ៏ចម្បង ដែលតម្រូវឱ្យគ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលទាំងអស់ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវឱ្យមានជាដាច់ខាតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បើទោះបីជាកន្លងមកនៅក្នុងខេត្តកណ្ដាលមិនទាន់មានបទល្មើសនៃការជួញដូរមនុស្សក៏ដោយ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ