អជ្ញាធរក្រុងព្រះសីហនុនឹងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាដើម្បីទាក់ទាញវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
October 05, 2018 អ្នកទស្សនា :

ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលាឆ្នាំ២០១៨​ លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរអូរត្រេះ ខេត្តព្រះ សីហនុ និងឆ្នេរប៉ាក់ខ្លង ខេត្ត កោះកុង និងការត្រួតពិនិត្យលទ្ធផលបឋមនៃការវាយតម្លៃឆ្នេរបេក្ខភាព សម្រាប់ការ ប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត មានការចូលរួមពីអាជ្ញាធរខេត្តទាំង៤ ក្នុងតំបន់ឆ្នេរ នៅសណ្ឋាគារ ឆ្នេរឯក រាជ្យ ស្ថិតក្នងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេស ចរណ៍​ លោក ផៃ ប៊ុនវណ្ណ: អភិបាលរងខេត្តព្រះ​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល បានកំណត់យកការអភិវឌ្ឍ តំបន់ ឆ្នេរប្រកបដោយនិរន្តរភាព ស្របនឹងទស្សន:ទាននៃការអភិវឌ្ឍទីក្រុងតាមបណ្តោយឆ្នេរ ឱ្យក្លាយជាក្រុង ស្អាត ទីក្រុងបៃតង ជម្រុញការគ្រប់គ្រងអភិវឌ្ឍន៍ និងអភិរក្សតំបន់ឆ្នេរ ដោយឈរលើគោលការណ៍និរន្តរភាព ស្របនឹងគំរូបៃតង និងស្អាតធានានូវនិរន្តរភាព និងការទទួលខុសត្រូវ ឬការអភិវឌ្ឍបៃតង គិតគូរពីការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយគុណតម្លៃតំបន់ឆ្នេរ ស្របតាមយុទ្ធសាស្ត្រច្បាស់ លាស់ និងភាពប្រាកដប្រជាក្នុងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ ​

​ ជាមួយគ្នានោះដែរ​ ឯកឧត្តម ប៉ាក់ សុខុម មាន ប្រសាសន៍បន្ថែមថា ឆ្នេរសមុទ្រកម្ពុជា បាននឹងកំពុងដើរតួនាទី យ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញវិនិយោគជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីរាជធានីភ្នំពេញ ជា គោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកប ដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំបន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តសៀមរាបអង្គរ និងរាជធានីភ្នំពេញ ។

ឯកឧត្តម ប៉ាក់ សុខុម បន្តថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥.៦០២.១៥៧នាក់ កើន ១១.៨ភាគរយ ធៀបឆ្នាំ២០១៦ ក្នុងនោះតំបន់ឆ្នេរសមុទ្រមានកំណើន ១១.៥ភាគ រយ ។ ឆ្នាំ២០២០ តំបន់ ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវអន្តរ ជាតិប្រមាណ ១លាននាក់ ក៍ប៉ុន្តែតំបន់ឆ្នេរសមុទ្រកំពុងប្រឈមបញ្ហាមួយ ចំនួនទាមទារគិតគូរឱ្យបានទាន់ពេលវេលា ដូចជារៀប ចំហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរ ការសាងសង់មិនគោរពតាម បទដ្ឋានបច្ចេកទេសលើដីចំណីឆ្នេរ ការគ្រប់គ្រងសំណល់រឹង រាវមិនបានត្រឹមត្រូវ ។ ចាំបាច់ការពារអភិរក្សបរិស្ថាន ធនធានធម្មជាតិរក្សាភាពស្អាត និងភាពបៃតង (Clean & Green) សោភ័ណភាព អនាម័យនៅតំបន់ឆ្នេរឈរលើ គោលការណ៍ការអភិវឌ្ឍបម្រើឲ្យការអនុវត្ត ឬការអភិរក្សបម្រើឲ្យការអភិវឌ្ឍ ។ ដើម្បីធានានូវនិរន្តរភាព នៃការ អភិវឌ្ឍន៍តំបន់ឆ្នេរ ក្រសួងទេសចរណ៍កំពុងរៀបចំសេចក្តីព្រាងផែនការមេ ​រមណីយដ្ឋានឆ្នេរអូរត្រេះ ខេត្តព្រះ សីហនុ និងឆ្នេរប៉ាក់ខ្លង ខេត្តកោះកុង ជាឆ្នេរគំរូ និងឈានដល់ការកសាងលិខិតបទដ្ឋានគតិយុទ្ធនានា បទដ្ឋាន ឆ្នេរស្អាត ដើម្បីជាមូលដ្ឋាននឹងជាត្រីវិស័យ ត្រូវគោរពតាមគោលការណ៍ចិរភាព ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ