ឯកឧត្តម សក់ សេដ្ឋា​ មានប្រសាសន៍ថា​ ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍ដោយសារកំណើនវិនិ យោគបរទេស
October 05, 2018 អ្នកទស្សនា :

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានលើកឡើងថា ខេត្តព្រះសីហនុ គឺជាប៉ូលពិសេស ជាងគេក្នុងចំណោមប៉ូលទាំង៣ ដែលជួយដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ថ្លែងបែបនេះនៅក្នុងពិធីបើក កិច្ចប្រជុំ ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈកាលពីថ្ងៃពុធ ០៩​រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានកំណត់ប៉ូលសេដ្ឋកិច្ច៣ មានខេត្តព្រះសីហនុ ក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយប៉ូលសេដ្ឋកិច្ចទាំង៣ បានសន្ទុះឡើងយ៉ាងលឿន ពិសេសប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ កំពុងបានការអភិ វឌ្ឍយ៉ាងឆាប់រហ័ស ការហូរចូលយ៉ាងគំហុកអ្នកវិនិយោគគិនបរទេស ដែលមកធ្វើការអភិវឌ្ឍ ធ្វើឱ្យខេត្តព្រះ សីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សមត្ថកិច្ចបានបំពេញការងារយ៉ាងសកម្ម ដើម្បីសម្របសម្រួល ខណៈដែលការអភិវឌ្ឍកំពុងមានសន្ទុះកើនឡើង ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមអធិការកិច្ច ដើម្បីពិនិត្យវាយតម្លៃផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមាន ដែលចេញពីការអភិវឌ្ឍនៅទីនេះ បានចាត់ទុកថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ពិតជាមានសារ:សំខាន់ និងបានជម្រុញសេដ្ឋកិច្ចជាតិ ទទួលបានផលប្រយោជន៍ យ៉ាងសំខាន់ ទន្ទឹមនេះក៏មានចំណុចប្រឈមមួយចំនួន ដើម្បីរួមគ្នាដោះស្រាយប្រកប ដោយចិរភាព និងនិរន្តរភាព ផងដែរ ។ ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារមួយជួយដល់រដ្ឋបាលខេត្ត ក្នងការពង្រឹងការវិវឌ្ឍរួមគ្នាជាមួយ រដ្ឋបាលខេត្ត នៅចំពោះមុខ ការប្រមើលមើលរយ:ពេលមួយឆ្នាំនេះ កំណត់បញ្ហាដោះស្រាយរយពេលខ្លី និងរយៈ ពេលវែង ។ ដោយសារការហូរចូលនូវជនបរទេសមានការកើនឡើង ធ្វើឱ្យរដ្ឋបាលរបស់យើងមានបញ្ហាប្រឈម មួយចំនួន ដើម្បីឆ្លើយតបការកើនឡើងនេះ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមការងារមកសហការជាមួយរដ្ឋបាល ខេត្ត ក្នុងការជួយដោះស្រាយបញ្ហាប្រឈមធំៗ ក្រុមការងារក៍មិនធ្វើកិច្ចការហួសលើសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត គឺការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅដដែល ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជា ពលរដ្ឋក្នុងខេត្ត និងប្រយោជន៍ជាតិទាំងមូល ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ជំរាបជូនសកម្មភាព ទូទៅរបស់ខេត្ត បានបង្កើតអង្គភាពច្រកចេញ ចូលតែមួយ និងមានក្រុមហ៊ុនវិនិយោគចំនួន ៣៣ វិនិយោគលើ វិស័យទេសចរណ៍មាន ២៣ក្រុមហ៊ុនសេវាកម្ម ទេសចរណ៍ ៦ក្រុមហ៊ុន វិស៏យអចលនទ្រព្យ ៤ក្រុម ហ៊ុន មានក្រុមហ៊ុនវិនិយោគតាមកោះ ១៩ក្រុមហ៊ុន ខេត្តព្រះ សីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៤ ។ បញ្ហាប្រឈមមានអនាម័យ និងបរិស្ថាន ក្នុងពេលកំណើនជនបរទេសមក វិនិយោគយ៉ាងគំហុក ដែលមានកម្មករខ្មែរ និងកម្មករបរទេស ក៍ប៉ុន្តែវាមានការឆកល្វែង សណ្តាប់ធ្នាប់ការកកស្ទះ ចរាចរណ៍ជាដើម ក៍ប៉ុន្តែបញ្ហានេះរដ្ឋបាលខេត្ត បានដោះស្រាយបានជាបន្ត បន្ទាប់៕ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ