ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ព្រៃវែង​ និងឯកឧត្តម​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ លោក​ប្រធានមន្ទីរ​ និងលោកអភិបាលស្រុក​ ព្រមទាំងសហការី​ បានចូលរួមពិនិត្យ​ សកម្មភាព​ ព្យាបាលជំងឺ​(ជំនាញធ្មេញ-ភ្នែក)​
August 05, 2017 អ្នកទស្សនា :

ព្រឹក​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ព្រៃវែង​ និងឯកឧត្តម​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ លោក​ប្រធានមន្ទីរ​ និងលោកអភិបាលស្រុក​ ព្រមទាំងសហការី​ បានចូលរួមពិនិត្យ​ សកម្មភាព​ ព្យាបាលជំងឺ​(ជំនាញធ្មេញ-ភ្នែក)​ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ សម្តេចក្រឡាហោម​ ស​ ខេង​ ពិនិត្យ​ និងព្យាបាលជម្ងិឺ​ ដោយឥតគិតថ្លៃ​ ជូនបងប្អូនប្រជាពលរដ្ឋ នៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ ។​ បន្ទាប់មក​ ឯកឧត្តម​ អភិបាលខេត្ត​ និងក្រុមការងារ​ គ្រូពេទ្យ​ស័្មគ្រ​ចិត្ត​ចល័ត​របស់សម្តេចក្រឡាហោម​ ស​ ខេង​ បានចុះពិនិត្យ​ និងព្យាបាលជម្ងិឺ​ ដល់ខ្នងផ្ទះ​ នៅឃុំពោធិ៍រៀង​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​។​ ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ និងបងប្អូ ប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ម៉ៅ ប៊ុនណារិន​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ​ និងក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យស័្មគ្រចិត្ត របស់សម្តេចក្រឡាហោម ស ខេង ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ និងមកព្យាបាលជំងឺ​ ជូនប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ