ថ្នាក់ដឹកនាំខេត្តកំពង់ធំចុះសាកសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលបុរីកុមារខេត្ត
October 05, 2018 អ្នកទស្សនា :

​ កាលពីរសៀលថ្ងៃនៅថ្ងៃព្រហស្បតិ៍ ១០ រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៨​ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនាំយកអំណោយមួយចំនួនជូនពួកគាត់ផងដែរ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះលោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីព្យាបាលអ្នកជំងឺ ទោះក្នុងស្ថានភាពណាក៏ដោយ និងផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូពេទ្យ សូមមេត្តាប្រើឥរិយាបថសមរម្យចំពោះអ្នកជំងឺ​ ព្រោះទង្វើល្អ កាយវិការល្អ ពាក្យសំដីល្អៗ របស់លោកគ្រូ-អ្នកគ្រូ គឺជាឱសថយ៉ាងពូកែផ្នែកផ្លូវចិត្តមួយផងដែរ។ ​

នៅរសៀលដដែរ​ ឯកឧត្តម​ និងសហការីបានចុះជួបសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលបុរីកុមារ ដោយមានផ្តាំផ្ញើដល់ក្មួយៗ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីលោកគ្រូ អ្នកគ្រូ មាតា បិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកសាងខ្លួន ប្រកបដោយសមត្ថភាព និងចំណេះដឹង អភិវឌ្ឍខ្លួនឲ្យបានថ្លែថ្នូរ រុងរឿង ល្អប្រសើរ ព្រោះចំណេះវិជ្ជា គឺជាធនធានរបស់ខ្លួនយើង ដើម្បីស្វែងរកការងារធ្វើ ទទួលបានជោគជ័យក្នុងជីវិត។​ ឯកឧត្តម បានថ្លែងអំណរគុណដល់ម៉ែដោះ ដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួន ជាពិសេស ក្មួយៗមិនឯកោទេ ដោយមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរផងដែរ៕​ គឹមអាន

ប្រភព​៖​ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ