ឯកឧត្តម សុខ លូជំរុញអោយមន្ត្រីទាំងអស់របស់សាលាខេត្តត្រូវមានសាមគ្គីភាព​ និងបំពេញភារកិច្ចដោយទទួលខុស ត្រូវ
October 05, 2018 អ្នកទស្សនា :

ក្នុងពិធីជួបសំណេះសំណាលជាមួយសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ សាលាខេត្តកំពង់ធំ ប្រមាណជិត ២០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ មានប្រសាសន៍ថា​ មន្ត្រី រាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបាន ជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច របស់ខ្លួនដែលបានកំណត់ ជាពិសេសគោរពនូវវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀន សូត្រ សិក្សាស្វែងយល់ ក្រេបជញ្ជក់យកចំណេះដឹង បទ ពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម នៃ សម័យបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង។

ឯកឧត្តមបន្តថា​ ជាពិសេសនោះគឺមន្ត្រីវ័យក្មេង ដែលជាមន្ត្រីត្រូវបន្តវេណពីមន្ត្រីចាស់ៗដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំរៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ របៀបរបបការងារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យកើនឡើងទ្វេរដងទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ