ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីចែកពូជកូនឈើហូបផ្លែចំនួន ៧០០ដើម ដល់ប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ
August 29, 2022 អ្នកទស្សនា :

ពូជកូនឈើហូបផ្លែចំនួន ៧០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ចែកជូនប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ នារសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជកូនឈើហូបផ្លែចំនួន ៧០០ដើម ដល់ប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅក្នុងក្រុងសែនមនោរម្យ និងតាមបណ្តាស្រុកមួយចំនួន។

ពិធីនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ចៅសង្កាត់ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ