រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
August 29, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ នាយកទីចាត់ការ ប្រធានអង្គភាពនៃសាលាខេត្ត និងមេឃុំ ចៅសង្កាត់។

ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនឯកឧត្ដម បណ្ឌិតសភាចារ្យ ព្រមទាំងអង្គប្រជុំ និងបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈ និងដំណោះស្រាយដែលក្រុមការងារបានរួមគ្នាដោះស្រាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជំរុញការផ្ដល់សេវាសាធារណៈ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងដីតំបន់៣ជុំវិញបឹងទន្លេសាប ដីតំបន់ដែនជម្រក ដីព្រៃរបស់រដ្ឋ ជំរុញការងារកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ និងបានរួមគ្នាយ៉ាងសកម្មដោះស្រាយបញ្ហាប្រឈម សេវាតម្រូវការ សេវាសំណូមពរជូនប្រជាពលរដ្ឋ។

ឯកឧត្ដម បណ្ឌិតសភាចារ្យ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេស ត្រូវបន្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ