ក្រុមប្រឹក្សាខេត្តសៀមរាប​ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ ដើម្បីពិនិត្យ​ និងអនុម័តលើខ្លឹមសារមួយចំនួនរបស់ខេត្ត
October 04, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ខែភទ្របទ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ បាន បើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង ហឿន ប្រធាន ក្រុមប្រឹក្សាខេត្តស្ដីទី និងលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង អភិ បាល នៃគណៈអភិបាលខេត្តសៀមរាប ដែលមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាព និងក្រុង -ស្រុក សរុបចំនួន ៧៨នាក់ នៅបន្ទប់ប្រជុំលេខ ១ សាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើងលើរបៀបវារៈចំនួន៥ រួមមាន៖ ១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ ។ ២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ កាលពីថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើកសេចក្ដីរបាយ ការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៤-ពិនិត្យ ពិភាក្សា និង អនុម័តសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំ និងរៀបចំវេទការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ ២០១៨។ ៥-បញ្ហាផ្សេងៗ (សូមស្នើរឲ្យបានមុនម៉ោង ១១: ៣០ នាទី នាថ្ងៃពុធ៩រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នា ២០១៨៕​ គឹមអា​ន

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ