ខេត្តកំពង់ឆ្នាំងរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) នៅស្រុកបរិបូណ៌
October 04, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ខេត្តកំពង់ឆ្នាំងរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) នៅស្រុកបរិបូណ៌ ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងស្រុក ប្រធានការិយាល័យផែនការ និងតំណាងអង្គការសង្គមស៊ីវិល វិស័យឯជន ចូលរួមក្នុងវេទិកាពិគ្រោះយោបល់នេះផងដែរ។ ការបង្កើតឡើងនូវវេទិកាពិគ្រោះយោបល់ គឺជាដើម្បីប្រយោជន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលទាំងរបស់ខេត្ត ក្រុង/ស្រុក និង ឃុំ/សង្កាត់ ប្រកបដោយតម្លាភាព និងការចូលរួម មានសង្គតិភាព និងពិសេសគឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តិទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគឆ្នាំរំកិលរបស់បណ្ដាថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

គូសបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) នៅក្នុងខេត្តកំពង់ឆ្នាំងគឺត្រូវបានប្រារព្ធធ្វើរួចរាល់ទាំងថ្នាក់ខេត្ត និងទាំង ០៨ ក្រុង ស្រុក និងត្រូវបានបិទសិក្ខាសាលានេះចុងក្រោយនៅក្នុងស្រុកបរិបូណ៌៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ