ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញ​ក្នុងកម្មវិធីផ្សព្វផ្សាយ​ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
August 16, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០២២  ឯកឧត្តម ប្រាក់ ចាន់រឿន រដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញ​ផ្សព្វផ្សាយ​ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកទាំង​ឡាយ​ដែលស្ថិតនៅ​ក្រោមបទប្បញ្ញាតិ្តនៃច្បាប់ស្តីពីការងារ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានការចូលរួមអភិបា​ល​ក្រុង ស្រុកទាំង៥ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយក ឬម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថានក្នុង​ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការផ្សព្វ ផ្សាយដាក់ឱ្យអនុវត្ត​របប​សន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ស្ថិតក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពី​ការងារ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធានាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ។

ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាសំខាន់ ដើម្បីសម្រេចបាននូ​វ​ក្រប​ខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៦-២០២៥ដែលប្រែក្លាយឋា​នៈ​​រប​ស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល​ខ្ពស់នៅឆ្នាំ២០៥០។ ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលរៀប ចំឡើងដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់នៃការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល​ដែល​បណ្ដា​លមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និងមរណ​ភាព អ្នកដែលរកចំណូលសម្រាប់គ្រួសារ និងជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមសន្សំប្រាក់ ឬ​បង់វិភាគ​ទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិដើម្បីការពារហានិភ័យ ដើម្បីចូលរួមលើក​កម្ព​ស់ និងអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក៏ដូច​ជា​ការអនុវត្តការងាររបស់ខ្លួន។

ឯកឧត្តម អភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវសកម្មភាពការ​ងារ​ផ្សេងៗនិងចូលរួមយ៉ាងសកម្មលើការងារសង្គម ព្រមទាំងបានគៀគរប្រមូលវិនិយោគិនជា​ច្រើននាក់​បានផ្ដល់ការងារ​ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត។

ឯកឧត្តម ក៏បានសំណូមពរអស់លោក លោកស្រីចូលរួមត្រង់ត្រាប់ស្ដាប់កា​រធ្វើបទបង្ហាញរបស់ក្រុមកា​រ​ងារ នឹងចូលរួមផ្តល់ជាមតិយោបល់ឱ្យបានផុសផុល ដើម្បីជាមូលដ្ឋានក្នុងការចូលរួមអភិវឌ្ឍ និងលើក​កម្ពស់ប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារ​សង្គមឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប្រាក់ ចាន់រឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បើកវគ្គផ្សព្វផ្សា​យ​ថា គឺជាយុទ្ធនាការ៩០ថ្ងៃក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថ​ប្រយោ​ជន៍ សិទ្ធិ និងកាតព្វកិច្ចរវាងបងប្អូនកម្មករ និយោជិត និងនិយោជក រួមទាំងការទទួលបាន​ពីការអនុវត្ត​រប​ប​សន្តិសុខសង្គមផ្នែកប្រាក់សោធន ជាវិធីមួយដ៏មានអត្ថន័យ និងជាប្រវត្តិសាស្រ្ត នៃវិស័យសន្តិ​សុខ​សង្គមប្រទេសកម្ពុជា។ បញ្ហានេះត្រូវបានគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តច្បាប់ ស្តីពីរប​បសន្តិសុ​ខសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកំណត់ឱ្យបេឡាជាតិសន្តិសុ​ខសង្គមហៅ​កាត់​ថា (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាល គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់អនុវត្តរ​បប​ស​ន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា រួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រា​ក់សោធន និងផ្នែកនិកម្ម ភាពការងា។

សម្រាប់"ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា"  និងជាចំ​​ណែកក្នុ​ងកា​រអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាប្រ​យោ​ជន៍​សម្រា​ប់ប្រជាជនគ្រប់ក្រុមគោលដៅ ជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លា​ក់ចូលក្នុងភាព​ក្រីក្រនៅ ពេលចូលដល់វ័យចាស់ជរា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ