ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី២
October 04, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំ វិញខេត្ត កងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប ៧១នាក់។

កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖ ១. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត ៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ៥. ពិនិត្យ និងអនុម័តលើផែនការថវិកាប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ៦. បញ្ហាផ្សេងៗ៖ -ការចូលរួមមតិរបស់អង្គប្រជុំ -ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងកិច្ចប្រជុំសាមញ្ញលើកទី៥៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕សិដ្ឋ

ប្រភព៖រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ