logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងថ្ងៃ០៣ ខែសីហាឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
80
05-August-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

 +មិនមែនជាលើកដំបូងទេ ដែលបង្ហាញពីសកម្មភាពលទ្ធផលបង្រ្កាបគ្រឿងញៀន តែទិសដៅប្រចាំឆមាសទី២ ដែលថ្នាក់ជាតិបានដាក់ចុះកាន់តែសកម្មភាពខ្លាំងក្លាទ្វេរឡើង

+ថ្ងៃ០៣ ខែសីហាជាសប្តាហ៍ទី១ នៃការចេញដំណើរយុទ្ធនាការឆមាសទី២ ជាលទ្ធផលយើងបង្រ្កាបគ្រឿងញៀនបាន១១ករណី ឃាត់ខ្លួន២០នាក់ រឹបអូសសារធាតុញៀន១៩១ ក្រាម ជាប្រភេទមេតំហ្វេតាមីន។ សម្ភារចាប់យករួមមាន៖ +រថយន្ត១គ្រឿង

+ម៉ូតូ ១១គ្រឿង

+ទូរសព្ទ ៧គ្រឿង

+ជញ្ជីង ៣គ្រឿង

+អាវុធកែច្នៃ ៧

ក្នុងចំណោម២០នាក់មានមុខសញ្ញាចាស់២នាក់ក្នុងនេះ បង្រ្កាបដោយ

១.កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត២ករណីចាប់៩នាក់(យើងបានសហការពន្លាតដែនដីទៅចាប់មេក្លោងនៅក្រុងកំពង់ចាមបាន៥នាក់រឹបអូសសារធាតុញៀន៩៤ ក្រាមដែលក្នុងនោះមានម្នាក់ជាមេក្លោង និងម្នាក់ទៀតជាសង្ឃនិងជាមុខសញ្ញាជួញដូរ)។

២. ស្រុកអូរាំងឳ ២ករណី ចាប់៤នាក់

៣.ស្រុកតំបែរ ១ករណីចាប់១នាក់

៤. ក្រុងសួង ១ករណីចាប់២នាក់

៥. ស្រុកមេមត់ ៣ករណី ចាប់៤នាក់

*បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងបន្តការស្រាវជ្រាវតាមរកមុខសញ្ញាពាក់ព័ន្ធនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការតា​មនីតិវិធី

+សូមអរគុណឯកឧត្តម អភិបាលខេត្តកំពង់ចាម ព្រះរាជអាជ្ញាទាំងពីរខេត្តត្បូងឃ្មុំកំពង់ចាមនិងស្នងការនគរបាលខេត្តកំពង់ចាម ដែល បានដឹកនាំនិងសម្របសម្រួលអោយកិច្ចប្រតិបត្តិការរបស់យើងខ្ញុំបានជោគជ័យ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តត្បូងឃ្មុំ (ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ