អាជ្ញាធរខេត្តកែប បានបន្តបើកយុទ្ធនាការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវជាតិលេខ៣៣
October 03, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ លោក ព្រុំ គន្ធិ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត រួមជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងស្នងការនគរបាលខេត្ត និងកងកំលាំងនគរបាលចរាចរណ៍ ប្រមាណ ៥៥នាក់ បានបន្តបើកយុទ្ធនាការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចង្អើរ សង្កាតព្រៃធំ ក្រុងកែប។

លោកព្រុំ គន្ធិ អភិបាលរងខេត្តកែប បានអំពាវនាវឱ្យប្រជាជន ដែលប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផង និងពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតផងដែរ។

តាមរយៈយុទ្ធនាការនេះជាលទ្ធផល ឃាត់ម៉ូតូដែលមិនពាក់មួកសុវត្ថិភាពបានប្រមាណ ៣០គ្រឿង យកមកណែនាំ ហើយបានផ្តល់មួកសុវត្ថិភាពជូនពួកគាត់ផងដែរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ