អភិបាល​ខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកអធិការកិច្ច ស្តីពីការចុះធ្វើអធិការកិច្ច​ហិរញ្ញ​វត្ថុ​លើ​ការ​គ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិការដ្ឋ
September 28, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកអធិការកិច្ច ស្តីពីការចុះធ្វើអធិការកិច្ច​ហិរញ្ញ​វត្ថុ​លើការ​គ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់​ចំណូល​ចូលរដ្ឋក្នុងការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធរបស់សវនកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត ត្រូវសម្រប សម្រួល និង សហការរៀបចំឯកសារពាក់ព័ន្ធដើម្បីផ្តល់ជូនក្រុមគណៈប្រ​តិភូអធិការកិច្ច​ពិនិត្យ ដើម្បីផ្តល់នូវអនុសាសន៍ និងតម្រង់ទិសបន្ថែមទៀត នូវចំណុចឬរបកគំហើញ ដែលខ្វះខាតមិន​អនុវត្តន៍​ទៅ​តាមលិខិតបទដ្ឋានគតិយុត្តនានា ហើយជួយតម្រង់ទិស និងបង្ហាត់បង្រៀន ។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ស្នើអោយគណៈប្រតិភូអធិការកិច្ចផ្តល់នូ​វកាលបរិច្ឆេទនៃកា​រចុះ​ពិ​និត្យតាមមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្តឱ្យបានដឹងមុន ដើម្បីរដ្ឋបាលខេត្តជួយសម្របស​ម្រួ​ល​ដល់​​កា​រធ្វើអធិការកិច្ចនេះ អោយទទួលបានជោគជ័យ ហើយបញ្ហាមួយចំនួនពាក់ព័ន្ធការចុះអ​ធិការកិច្ចនេះ​ដែរ ​កន្លងមកមានការផ្តល់អនុសាសន៍ ឬការណែនាំឱ្យអនុវត្តនីតិវិធីហិរញ្ញវត្ថុខុសៗគ្នា មានដូចជា៖ អគ្គ​សវនកម្ម អាជ្ញាធរសវនកម្មជាតិ អគ្គាធិការជាដើម ជាហេតុធ្វើឱ្យអ្នកទទួលអនុវត្ត​ពិបាកតម្រូវក្នុងកា​រអ​នុវត្តនីតិវិធីហិរញ្ញវត្ថុ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ ប្រតិភូ​អធិ​​កា​រកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នឹងចូលរួមចំណែកធ្វើការរួមគ្នាក្នុងស្មារតីការងារក្រុម និងកា​រជ្រោ​​​ងឡើងនូវគុណភាពតម្លៃរួម ប្រកបដោយបុរេសកម្ម និងសកម្មភាពក្នុងការអនុ​វត្តកម្មវិធីកែរទម្រ​ង់​ការគ្រ​​ប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការកែរទម្រង់ប្រព័ន្ធថវិការជាស្នូល ។

សូមបញ្ជាក់ថា ប្រតិភូអធិការកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុចំនួន៥រូប បានចុះបេសកកម្ម​នៅ​ខេត្ត​ប៉ៃ​លិន ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើអ​ធិកា​រកិ​​ច្ច​ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកា​តព្វ​កិច្ចត្រូវបង់ចំណូលចូលរដ្ឋ ក្នុងការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ