ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
September 27, 2022 អ្នកទស្សនា :

នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និង ការិយាល័យជុំវិញស្រុក និងតំណាងអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធចូលរួមផងដែរ។

សិក្ខាសាលាសមាហរណកម្មនាពេលនេះ  មានគោលបំណង ផ្តល់ឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគនានារបស់ក្រុង សង្កាត់ ដែលពុំមានមូលនិធិអនុវត្ត សម្របសម្រួលបន្ស៊ីគ្នារវាង គម្រោងសកម្មភាពវិនិយោគក្រុង និងសង្កាត់ គម្រោងសកម្មភាពវិនិយោគសង្កាត់និងសង្កាត់ គម្រោងសកម្មភាពវិនិយោគក្រុង និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ គម្រោងសកម្មភាពវិនិយោគសង្កាត់ និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និង ភាគីពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ