ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិការ ៦ខែ ដើមឆ្នាំ និងលើកទិសដៅការងារបន្ត ៦ខែ ចុងឆ្នាំ២០២២ រវាងខេត្តតាកែវ និងខេត្តអានយ៉ាង
September 22, 2022 អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសហប្រតិបត្តិការ ៦ខែដើមឆ្នាំ និងលើកទិសដៅការងារបន្ត ៦ខែ ចុងឆ្នាំ២០២២ ជាមួយ ឯកឧត្តម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធ នៃរដ្ឋបាលខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

ដែលកិច្ចប្រជុំនេះដែរ គណៈប្រតិភូខេត្តតាកែវ រួមមាន៖ លោកឧត្តមសេនីយ៍ទោ ឈាង សុផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  លោកអភិបាលស្រុកជាប់ព្រំដែន និងមន្ត្រីរាជការចំណុះរដ្ឋបាលពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍នាឱកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ ៦ខែដើមឆ្នាំ និងលើកទិសដៅការងារបន្ត ៦ខែ ចុងឆ្នាំ២០២២ រវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តំណាងគណប្រតិភូខេត្តតាកែវ និង ឯកឧត្តម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរយៈពេល ៦ខែ ដើមឆ្នាំ២០២២ លើកិច្ចសហប្រតិបត្តិការវិស័យមួយចំនួន ដូចជា៖ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមតាមបណ្ដោយព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វប្បធម៌ អប់រំ សុខាភិបាល សាធារណៈការ និងដឹកជញ្ជូន ការងារមហាជន ការងារបោះបង្គោល និងខណ្ឌសីមាព្រំដែន និងការងារស្វែងរកអទិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ