ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកគិរីវង់
September 20, 2022 អ្នកទស្សនា :

តាកែវ៖ នៅសាលប្រជុំរដ្ឋបាលស្រុកគិរីវង់ នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ នៃរដ្ឋបាលខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត  លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធាន សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងលោក លោកស្រី មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកជាច្រើនកុះករ។

សូមជម្រាបជូនដែរ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំង លោក ស៊ុត ខុន ពី អភិបាលស្រុកគិរីវង់ ជា អភិបាលរងខេត្តតាកែវ និង សម្រេចតែងតាំងលោក ងួន ឌីណា ជា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ