រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តតាកែវ
September 15, 2022 អ្នកទស្សនា :

តាកែវ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឡាំ ជា រដ្ឋលេខធិការក្រសួងមហាផ្ទៃ តំណងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តតាកែវថ្មីចំនួន ៥រូប។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក អភិបាលក្រុង ស្រុក និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ទូទាំងខេត្តចូលរួមផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូន ឯកឧត្តមរដ្ឋលេខាធិការ និងអង្គពីធីទាំងមូល អំពីវឌ្ឍនភាពការងាររបស់ខេត្តតាកែវទាំងមូល ព្រមទាំងវិធានការបង្ការ ទប់ស្កាត់ និងការដោះស្រាយផលប៉ះពាល់នានាបណ្តាលមកពីជំងឺកូវីដ-១៩។

ជាកិច្ចបន្ទាប់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត អង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងដែនដីខេត្តតាកែវ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះអភិបាលរងខេត្តទាំង ៥រូប ដែលត្រវបានរាជរដ្ឋាភិបាលផ្តល់សេចក្ដីទុកចិត្តតែងតាំងជាអភិបាលរងនៃអគណៈអភិបាលខេត្តតាកែវ។

សូមជម្រាបជូនដែរថា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ទាំង ៥រូប ដែលត្រូវបានតែងតាំង រួមមាន៖ លោក យង់ សុវឌ្ឍនា ពីអភិបាលរងខេត្តស្ទឹងត្រែង មកជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ, លោក ញ៉ែម ស្រស់   អតីតអភិបាលស្រុកព្រៃកប្បាស មកជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ, លោក ស៊ុត ខុន   អតីតអភិបាលស្រុកគិរីវង់ មកជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ, លោក ទុយ សុភ័ក្រ្ត អតីតអភិបាលស្រុកបូរីជលសារ មកជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ, លោក ម៉ម កាយ ជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ