ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
September 11, 2022 អ្នកទស្សនា :

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។

លោក Bruno Bodard មិត្តភាពរវាងយើងទាំងពីរ រវាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក និងឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយើងនឹងគ្រោងរៀបចំសន្និបាតក្លឹបឆ្នេរសមុទ្រដែលមាន សមាជិកក្លឹបឆ្នេរសមុទ្រនៅលើពិភពលោក សន្និបាតនេះភ្ជាប់នឹងពីធីបុណ្យសមុទ្រនៅខេត្ត ព្រះសីហនុ​មានផ្លូវស្អាត មានសុវត្ថិភាព និងមានលក្ខខណ្ឌល្អជាច្រើនទៀត ជាឱកាសយើងចូលរួមបុ ណ្យសមុទ្រ និងបានភ្លក់រស់ជាតិម្ហូបអាហារផងដែរ យើងក៏មានកម្មវិធីជាច្រើនសម្រាប់សន្និបាតក្លឹបឆ្នេរ សមុទ្រស្អាត​បំផុតលើសកលលោក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរ សមុទ្រ និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូអញ្ជើញមកកាន់ខេត្តព្រះសីហនុ រដ្ឋបាលខេត្តរីករាយចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២ ពិតហើយថា យើងការជួបគ្នាប្រជុំកាលពីដើមឆ្នាំ យើងក៏បានឆ្លងកាត់ហានិភ័យនៃជំងឺកូវីដ ហើយក៏ជា ការសាកល្បងសមត្ថភាពការគ្រប់គ្រងចាត់ចែងដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់យើងដែល យើងបានឆ្លងកាត់ជំងឺកូវីដ រងការគម្រាមកំហែងដោយសារកូវីដ កិច្ចប្រជុំនាពេលនោះ អ្វីពិបាកបំផុត ហានិភ័យនៃជំងឺកូវីដ ហើយការចាប់ផ្តើមប្រជុំអន្តរជាតិមានការពិបាក និងជាបទពិសោធន៍ ដល់ពេល យើងបើកកិច្ចប្រជុំវាមិនមានការតឹងតែងនោះទេ ហើយសម្រាប់ពេលនេះ ខ្ញុំគិតថាឧបសគ្គដែលយើង បានឆ្លងកាត់កន្លងមក មិនមានអ្វីជាការរារាំងសម្រាប់សន្និបាតរបស់យើងទៀតទេ យើងក៏បានធ្វើការ​ប្រជុំច្រើនដង ច្រើនសារមកហើយទាក់ទងនឹងរៀបចំបុណ្យសមុទ្រ ក៏ដូចជាការរៀបចំសន្និបាតក្លឹប ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះនៅខេត្តព្រះសីហនុ កិច្ចការធំៗតយើងបានឯកភាពគ្នា ក្នុងនាមរដ្ឋបាលខេត្តយើងយក ព្រឹត្តិ​ការណ៍ទាំងពីរនេះបង្ហាញទៅ កាន់ពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដប្រកបដោយជោគជ័យយើងបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគគិន ទោះបីជំងឺនេះនូវមានឆ្លង ក៏ប៉ុន្តែមិនមាន​ការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ  និងបង្ហាញក្នុងបុណ្យសមុទ្រ និង​មហាសន្និបាតក្លឹបឆ្នេរ នាពេលខាងមុខ។

បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិស​មកចូលរួម​កម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឪ្យព្រឹត្តិការនេះកាន់តែ​មានភាពផុល​ផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។

ក្នុងនាមរដ្ឋបាលខេត្ត គាំទ្ររីករាយដំណើការមហាសន្និបាតក្លឹបឆ្នេរ និងបុណ្យសមុទ្រ​នាពេល​ខាងមុខ​នេះ ក្រោមការដឹកនាំរៀបចំដោយបណ្ឌិត ថោង ខុន ធ្វើឪ្យភាពជោគជ័យនៃកិច្ចប្រជុំ និងបុណ្យ​សមុទ្រ​របស់យើងពិតជាការទទួលបានការសាទរពីភ្ញៀវថ្នាក់ជាតិ អន្តរជាតិ និងរង់ចាំទទួលយកការណែនាំ​បន្ថែមពីលោកអគ្គនាយកក្លឹបឆ្នេរសមុទ្រ។

លោក Bruno Bodardបញ្ជាក់ថា ពិតណាស់ពាក់ពន្ធនឹងកូវីដ កម្ពុជាមានភាពក្លាហានរៀប​ចំព្រឹ​ត្តការ​ណ៍​ធំៗដូចជាកិច្ចប្រជុំអន្តរជាតិជាច្រើន និងការទទួលនាវាWasterdam ចូលចតនៅកំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ ជាក្តីរីករាយយើងត្រៀមរៀបចំសន្និបាតក្លឹមឆ្នេរសមុទ្រ ដែលមានក្រសួងទេ​សចរ​​ណ៍​ចូលរួមសហការបានយ៉ាងល្អ ខ្ញុំបានរៀបចំសន្និបាតនៅញាចាងយើងគិតថា អាចរៀបចំបុណ្យ​សមុទ្រ​នៅឆ្នេរណាមួយក្នុងខេត្តតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ជាឱកាសលោកបានចូលរួមបុណ្យ​សមុទ្រ​នៅ​ខេត្តកែប និងខេត្តកោះកុង មានការរៀបចំធំពីថ្នាក់ខេត្ត ថ្នាក់តំបន់ និងថ្នាក់ជាតិ បានក្លា​យ​ជាព្រឹត្តិ​ការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ទន្ទឹមនោះយើងក៏បានពិភាក្សាជា​មួយរដ្ឋមន្ត្រី​រៀបចំការ​ប្រណាំងកង់អន្តរជាតិ និងស្វែងរកដៃគូរទស្សនកិច្ចខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជា​ណាចក្រ​កម្ពុជា។

លោកបន្តថា ការរៀបចំការប្រណាំងកង់អន្តរជាតិនៅខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលមានវិញ្ញាសា​របុរសនិងនារីបើអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីបានភាព យើងនឹងរៀបចំការប្រណាំងកង់អន្តរជា​តិនៅ​ខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ