ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងអញ្ជើញទទួលបច្ច័យ និងគ្រឿងឧបភោគបរិភោគ​ដែល​ព្រះសង្ឃ មន្ត្រី តាមបណ្តាវត្ត ក្រុង ស្រុកមានសទ្ធាជ្រះថ្លា
September 10, 2022 អ្នកទស្សនា :

នៅរសៀល ថៃ្ងសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្ត និងជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងរួមជាមួយ និងសមា ជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានទទួលបច្ច័យ និងគ្រឿង ឧបភោគបរិភោគដែលព្រះសង្ឃ មន្ត្រី តាមបណ្តាវត្ត ក្រុង ស្រុក ដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធសាស និក​ជនមកប្រគល់ជូនសាខា កាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង តាមរយៈព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណខេត្តស្តីទីចំនួន០២លាន៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ និងតាមរយៈ​ព្រះអនុគណស្រុក ថាឡាបរិវ៉ាត់ នូវគ្រឿងឧបភោគបរិភោគ និងបច្ច័យ០៤លានរៀល។ មន្ទីរធម្មការ​ខេត្តស្ទឹងត្រែងចំនួន ៥០ម៉ឺនរៀល និងក្រុមហ៊ុន គូបូតាសាខាខេត្តស្ទឹងត្រែង ០១លានរៀល។

ក្នុងនោះដែរ ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណខេត្តស្តីទី មានសង្ឃដីកាបញ្ជាក់ថាៈ សម្ភារៈ បរិក្ខាដែលបាននាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាវត្តស្ទឹងត្រែងនាពេលនេះ គឺបាន​មកពីការចូលរួមពីតាមបណ្តាវត្តនានាក្នុងខេត្តស្ទឹងត្រែង ដើម្បីប្រមូលសម្ភារៈបរិក្ខាទាំង​អស់នេះ ទុក ជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះនិងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានបញ្ជាក់បន្ថែមថាសកម្មភាពទាំងនេះគឺសបញ្ជាក់ឲ្យឃើញថាវិស័យ ពុទ្ធ​ចក្រ និងអាណាចក្របាននឹងកំពុងធ្វើដំណើរលើវិថីតែមួយក្នុងគោលបំណងតែមួយ ដើម្បី ប្រទេស​ជាតិ​តែមួយដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតរជោនាយករដ្ឋមន្រី្តមានតែវប្បធម៌ចែករំលែក នោះទេ​ទើបសង្គមជាតិទទួលបានស្ថេរភាពយូអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ