ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូល កាន់មុខតំណែងជាអភិបាល នៃគណៈ​អភិបាលស្រុកកំពង់សីលា
August 30, 2022 អ្នកទស្សនា :

រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូល កាន់មុខ តំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមអនុក្រឹត្យលេខ៦៣៩អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០២រូបឱ្យកាន់មុខ តំណែងជាអភិបាលស្រុក ខេត្តព្រះសីហនុ លោក ឆាយ សុគន្ធដា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាល នៃគណ:អភិបាលស្រុកស្ទឹងហាវ ទៅជាអភិបាល នៃគណ:អភបាលស្រុកកំពង់សីលា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍សំណេះសំណាល តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់អាជ្ញាធរស្រុក បំពេញកា រ ងារដោយទំនួលខុសត្រូវ និងទទួលបានសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ហើយអ្វីដែលសំខាន់ គឺការរៀបចំផែន ការអភិ វឌ្ឍ៥ឆ្នាំរបស់ខ្លួន សម្រាប់ការអភិវឌ្ឍមូលដ្ឋាននិងបំរើប្រជាពលរដ្ឋបន្តបណ្តុះបណ្តាលសមាជិកក្រុម ប្រឹ ក្សាឃុំសង្កាត់ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយបញ្ហាទាន់ពេលវេលា។

ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលមានស្មៀនជាសេនាធិការបំរើសេវារដ្ឋបាលសាធារណៈនិងរៀបចំ​ផែនការអភិវឌ្ឍរយ:ពេល៥ឆ្នាំរបស់ខ្លួន។ ម្យ៉ាងទៀតការជ្រើសរើសជំនួយការរដ្ឋបាលឃុំសង្កាត់ គឺ ដើម្បី​បង្កើនការទទួលខុសត្រូវសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតបទៅ នឹង​តម្រូវ​ការ និងសំណូមពរប្រជាពលរដ្ឋ។ ចំពោះការងារសន្តិសុខ និងការអភិវឌ្ឍ រួមគ្នាបង្កាទប់ស្កាត់បញ្ហា​គ្រឿងញៀនខុសច្បាប់ បង្កគ្រោះថ្នាក់ក្នុងសហគមន៍ ព្រោះគ្រឿងញៀនវាបានបំផ្លាញលុយកាក់បំផ្លាញ​សុខភាពនិងបង្កអំពើហឹង្សាក្នុងគ្រួសារជាដើម។ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាល​ខេត្ត បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដើម្បី​ចូល​រួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ យើងជាមន្ត្រីជាអ្នកបំរើ សេវា​ជូនប្រជាពលរដ្ឋឱ្យបានលឿន និងធានាគុណភាព។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ខាងមុខ យើងនឹងពង្រាយសមិទ្ធផលអភិវឌ្ឍតាមឃុំ-សង្កាត់នីមួយៗ ០១គម្រោង បន្ថែមលើគម្រោងឃុំសង្កាត់។ ចំណែកការងារសង្គម ក៏ជាតម្រូវការចាំបាច់ យើងជាមន្ត្រីប្រៀបដូចជាទូក រីឯប្រជាពលរដ្ឋដូចជាទឹកដូច្នេះត្រូវខំបំរើការងារ និងឈ្វេងយល់ពីសុខទុក្ខ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ជាតម្រូវការចាំ បាច់ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ និងថែរក្សាអនាម័យ បរិស្ថាន ដោយមានការចូលរួមពីមហាជន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ