អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តខែ តុលា របស់មន្ទីររៀបចំដែនដី
October 01, 2018 អ្នកទស្សនា :

នាថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ កញ្ញា និងលើកទិសដៅបន្ត ខែតុលា ក្រោមអធិបតីភាពឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត និងលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានការិយាល័យជំនាញ, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង/ស្រុក, ក្រុមការងារចុះបញ្ជីដីធ្លីនៃកម្មវិធីអនុវិស័យរដ្ឋ បាលដីធ្លី ព្រមទាំងមន្ត្រីរាជការនៃមន្ទីរ សរុប ២០ រូប ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកប្រធានមន្ទីរ បានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបមកមន្ទីរ ដនសស រាជធានី ខេត្ត និងរដ្ឋបាលរាជធានីខេត្ត មានដូចជា៖ -លិខិតលេខ ១៩៣០ ដនស/គដនជ ស្ដីពីការកំណត់កម្ពស់ជាន់នីមួយៗនៃអគាររោងចក្រវាយនភណ្ឌ -លិខិតលេខ ២២៣៥ ដនស/អដន ស្ដីពីតម្រូវការគិលានដ្ឋានអចិន្ត្រៃនៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា -លិខិតលេខ ២២៧១ ដនស/អរប ស្ដីពីការរៀបចំឲ្យមានកន្លែងសម្រាកពិសារអាហាថ្ងៃត្រង់នៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា -លិខិតលេខ ២០២១ ដនស/អសណ ស្ដីពីការពង្រឹងការត្រួតពិនិត្យការដ្ឋានសំណង់ -លិខិតលេខ ២១៦៧ ដនស/គដនជ ស្ដីពីសំណើសុំពិនិត្យ តាមដាន និងជំរុញឲ្យការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ រៀបចំបញ្ចប់ការកសាងផែនទីប្រើប្រាស់ដីជាក់ស្ដែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន -លិខិតលេខ ៤៨៧ ដនសស-កឆ/សជណ របស់មន្ទីរ ដនសស ខេត្តកំពង់ឆ្នាំង ជម្រាបជូនការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលគ្រប់ក្រុង/ស្រុក ស្ដីពីសំណើសុំពន្លឿនការកសាងផែនទីកំណត់តំបន់ដីលំនៅឋាន និងដីកសិកម្មស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុង/ស្រុក នីមួយៗ ក្នុងខេត្តកំពង់ឆ្នាំង ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ