ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី២
October 01, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ០៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងមន្រ្តីជាច្រើនក្នុងសាលាខេត្តផងដែរ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖ ១.ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១, ២.ការអនុ ម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៨ និងរបាយការណ៍ការប្រចាំ ត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត , ៣.ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត (គ.ក.ស.ក), ៤.ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត, ៥.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធ កម្មរបស់ក្រុមប្រឹក្សាខេត្ត ,៦.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពអ្នកនាំពាក្យរដ្ឋ បាលខេត្ត, ៧.ការអនុម័តលើសេចក្ដីព្រាងគម្រោងផែនការចំណូលចំណាយថវិការដ្ឋបាលខេត្ត ឆ្នាំ២០១៩ ,៨.ការអនុម័តលើសេចក្ដីព្រាងស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត, ៩.ការអនុម័តលក្ខខណ្ឌការងារមន្ត្រីសាលាខេត្ត, ១០.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨) ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ