ឯកឧត្តម ស្វាយ សំអ៊ាង​ ដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥
September 30, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍​ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៨​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ បានដឹកនាំមន្រ្តីក្រោមឱវាទ រួមជា មួយបងប្អូនពុទ្ធបរិស័ទជាច្រើនអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តចំនួនបី គឺវត្តសែនសែនមនោរម្យ វត្តព្រះពុទ្ធមណ្ឌលគិរី និងវត្តដាក់ដាំ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្រ្តីរាជការ បានគោរពថ្វាយ ភួងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូប ព្រះសម្មាសាម្ពុទ្ធ និងនមសិកាព្រះរតនត្រ័យទៅតាមគន្លងព្រះធម៌សម្មា សាម្ពុទ្ធរួចមក ក៏បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគទៅវេរប្រគេនដល់ព្រះសង្ឈទៅតាមគន្លងប្រពៃ ណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិ ញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នក ស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី។ ជាមួយគ្នានោះ​ ឯកឧត្តម ក៏បានបួងសួងសុំនូវសេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរីផងដែរ។ ​

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្រ្តីរាជការ បានប្រគេនទេយ្យវត្ថុ និងប្រគេន បច្ច័យមួយចំនួនដល់ព្រះសង្ឃ ព្រមទាំងមាន៖ អង្ករ ទឹកផ្លែឈើ ទឹកសុទ្ធ ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ីវ ទឹកត្រី មី ត្រីខ តែ ព្រមទាំងផ្តល់បច្ច័យជូនយាយជី តាជីផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ