អជ្ញាធរខេត្ដកោះកុង ប្រជុំអន្តរក្រសួងត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧​ នាខែធ្នូឆ្នាំ២០១៨ខាងមុខនេះ
September 30, 2018 អ្នកទស្សនា :

ថ្ងៃអាទិត្យ ០៦ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល​ ខេត្ដកោះកុង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ លើកទី ៧ ជុំទី២ ឆ្នាំ២០១៨ ដែលនឹងប្រារព្ធនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ​ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង។

​លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង​ ពិតជាមោទនភាពបំផុត ដោយ បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រឆ្នាំនេះ​ ហើយក្នុងនាមអាជ្ញាធរខេត្តបានត្រៀមលក្ខណ:គ្រប់បែប​យ៉ាង ក្នុងការសហការ និងទទួលនូវការណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណកម្មាអន្តរក្រសួង ដើម្បីធ្វើយ៉ាង​ណា អោយបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨នេះ ទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ