អភិបាលខេត្តព្រះសីហនុ​ ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសល្អ​និទ្ទេស A
September 29, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍០៥រោច ខែភទ្របទ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់​និទ្ទេស​ល្អ​និទ្ទេស A​ ក្នុងខេត្ត​ព្រះសីហនុ​ នូវម៉ូតូម្នាក់មួយគ្រឿង​ និងថវិការមួយចំនួនផងដែរ។ ចំណែកសិស្សនិទ្ទេស B ក៏ទទួលបានការលើកទឹកចិត្តថវិកាម្នាក់១០០ដុល្លា និងបណ្ណ័សរសើមួយសន្លឹក។

ឯកឧត្តមអភិបាលមានប្រសាសន៍ថា​ ការកសាងធនធានមនុស្ស​ គឺជាកត្តាចាំបាច់សំរាប់អភិវឌ្ឍន៍ប្រទេសជាតិ​នៅ​ថ្ងៃអនាគត។​ ឯកឧត្តមបន្តថា ដូច្នេះ​ ការខិតខំបង្កើនសមត្ថភាព​ គឺជាចំណុចមិនអាចខ្វះបាន​ ហើយត្រូវរួមគ្នា​គិតគូរ​ដោះស្រាយដើម្បីអោយយុវជនយើងក្លាយទៅជាទំពាំងស្នងឬស្សីដ៏ពិតប្រាកដរបស់ប្រទេសជាតិ​ និងជាអ្នកដឹកនាំ​បន្តវេនដែលមានគុណភាព សក្តានុពលសំរាប់សង្គមជាតិ។ ឯកឧត្តមរំលឹកបន្ថែមថា​ ទន្ទឹមនឹងមានចំណេះដឹង ចំ​បាច់​ក៏ត្រូវមានគុណធម៌ផងដែរ​ ដូច្នេះសូមក្មួយទាំងអស់ត្រូវសន្សំអោយបាននូវចំណេះដឹង ជំនាញ និងសីលធម៌។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ បញ្ជាក់ថា សំរាប់ឆ្នាំសិក្សា​២០១៧-​២០១៨នេះ សិស្សដែលបានប្រឡងជាប់និទ្ទេស A​ ចំនួន​ ០៣នាក់ និទ្ទេស Bចំនួន​ ៣៩នាក់ អត្រាប្រឡង​ជាប់កើនចំនួន៧៣%៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ