នាព្រឹកថ្ងៃស្រុក ៤រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំ ពិធីប្រកាសតែងតាំងលោកស្រី រស់ សុផានី អតីតសកលវិទ្យាធិការង សាកលវិទ្យាល័យមានជ័យ ទៅជាអភិបាលរង នៃគណអភិបាលខេត្តបន្ទាយមានជ័យ ជំនួសឯកឧត្តម ឈើយ ចាន់ណា ដែលត្រូវទទួលមុខតំណែងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រី គណៈប្រតិភូក្រសួង ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ស្នងការនគរបាលខេត្ត មេ បញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ និងចៅសង្កាត់ សិស្ស និស្សិត ជាច្រើនរូបទៀត ស្ថិតក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ៕