ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញនាំយកប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមកវេ​ប្រគេនដល់ព្រះសង្ឃចំនួន១០វត្ត ក្នុងក្រុងក្រចេះ
July 13, 2022 អ្នកទស្សនា :

នារសៀលថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ហឹង ណារី វ៉ាថន រួមសហការីអញ្ជើញនាំយកទៀនចំណាំព្រះវស្សា មកវេប្រគេនដល់ព្រះសង្ឃចំនួន១០វត្ត ក្នុងក្រុងក្រចេះ ដែលពិធីប្រព្រឹត្តទៅនៅក្នុងវត្តពោធិសត្ថារាម សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្រោយពីឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមនិងសហការី បានបូជាទៀនធូប និងថ្វាយគ្រឿង​សក្កាៈ​ដល់ព្រះរតនត្រ័យរួចហើយនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសា​សន៍​គូសបញ្ជាក់ថា ៖ ការជួបជុំប្រារព្វកម្មវិធីបុណ្យនៅពេលនេះ គឺស្តែងឲ្យឃើញពីសាមគ្គីភាព និងកក្តា​សេដ្ឋ​​កិ​ច្ចជាតិ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារសម្បូរសប្បាយ ដោយមិនមានភាពភ័យ​ខ្លាចពីសន្តិសុខសុវត្ថិភាព ក្នុងការគោរពប្រណិបត្តិទៅតាមគន្លងប្រពៃណីសាសនារបស់ខ្លួន  ។

ដែលទាំងនេះគឺមកពីកត្តាសុខសន្តិភាពរបស់ប្រជាជាតិ និងសហគមន៍ ជាពិសេសដោយសារគុ​ណ​បុណ្យ​​ថ្នាំ​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានសម្រេចយ៉ាងត្រឹមត្រូវក្នុងការប្រើប្រាស់នូវយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់​មនុស្សគ្រប់រូប ដែលរស់សហគមន៍ទាំងមូល ធ្វើឲ្យសហគមន៍មានប្រព័ន្ធការពារភាពសាំ ប្រឆាំងនឹងកា​រឆ្លង និងឆ្លងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានបញ្ជាក់ថាទោះ​បី​ឋិត​នៅក្នុងកាលៈទេសៈណាក៏ដោយ បុណ្យទាននៅតែធ្វើនិងនាំយកមកប្រគេនដល់ព្រះសង្ឃ បើទោះបី​អំ​ណោយសម្ភារៈ និងបច្ច័យនោះតិចតួចក្តី តែនេះជាក្តីព្រួយបារម្មណ៍ និងការយកចិត្តទុ​កដា​ក់​របស់​អាជ្ញាធរ​ ។

ឯកឧត្តមក៏បានជម្រុញស្នើសុំឱ្យទីវត្តអារាម គប្បីរៀបចំឱ្យមានរបៀបរៀបរយ មានអនាម័យបរិស្ថានល្អ និងបន្តអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមចូលរួមទទួល​យកវ៉ាក់សាំងកាពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ដូសនីមួយៗ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាគ្រប់គ្រ​ង​បាន​ល្អ​​ចំពោះ​ជំងឺកូវីដ១៩ តាមរយៈការប្រឹងប្រែងចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ និងត្រូវតែបន្តរួមគ្នាពង្រឹងការប្រតិបត្តិធម៌វិន័យ និងចូលរួមលើកស្ទួយថែរក្សា ព្រះពុទ្ធសាសនាឱ្យបានល្អប្រសើរ ស្របទៅនឹងការលើកស្ទួ​យរបស់​រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

សូមបញ្ជាក់ថា បច្ច័យដែលប្រគេនជូនព្រះសង្ឃទាំង១០វត្ត ក្នុង១វត្តទទួលបានបច្ច័យ ៦០ម៉ឺនរៀល​ផងដែរ ក្រៅពីទៀនចំណាំព្រះវស្សា និងគ្រឿងបរិក្ខាមួយចំនួន ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ