ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើចូលរួមក្នុងពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទេយ្យទានដល់ព្រះ សង្ឃចំនួន៣៣វត្ត នៅក្នុងខេត្តបាត់ដំបង 
July 11, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យប្រគេន​ទៀនចំណាំ​ព្រះ​វស្សានិងទេយ្យវត្ថុ ទេយ្យទានដល់ព្រះសង្ឃចំនួន៣៣វត្តនៅក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ជំទាវញ៉ែម សាខន ស ខេង នៅស្នាក់ការ ស.ស.យ.ក ខេត្តបាត់ដំបង  ។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សានេះ គឺផ្តួចផ្តើមបុណ្យដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រ និងចៅៗឯកឧត្តម ស សុខា និង​លោក​ជំទាវ ព្រមទាំងបុត្រ ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ព្រមទាំងបុត្រ លោកស្រី ស ស៊ីណា ព្រមទាំងបុត្រ   ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងបុត្រ និងមន្ត្រីរាជការ​ជុំវិញខេត្តដើម្បី​ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម   មហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក សែម មហាឧបាសក ញ៉េប អឹម មហាឧបាសិកា ញ៉ែម អ៊ុន មហាឧបាសក ស ទិត្យ និង ឯកឧត្តម ស ថេង ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានទាំងសងខាង។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯក​ឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ព្រមទាំង លោក លោកស្រី ជាភ្ញៀវកិត្តិយស ជាច្រើននាក់បានអញ្ជើញ​ចូលរួមផងដែរ។

សម្រាប់ទេយ្យវត្ថុ ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៣ វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ សាដក១អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ១កេសធំ ទឹកក្រូច៣កេស ទឹកសុទ្ធ២កេស ទឹកដោះគោខាប់១កេស ទឹកត្រី ស៊ីអ៊ីវ៤យួរ សៀង២ធុង ប្រេងឆា២ធុង ស្ករស២៥គីឡូក្រាម អំបិល១០កញ្ចប់ ប៊ីចេង២គីឡូក្រាម និង​បច្ច័យ​មួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ