ថ្នាក់ដឹកនាំស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រគេន​ទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់​ចាំព្រះ​វស្សា​អស់ត្រីមាសចំនួន៩វត្ត នៅខេត្តស្វាយរៀង
July 13, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម  ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមជាមួយលោក ជំទាវកិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិ​ការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀងក្នុងពិធីប្រគេន​ទៀន​ព្រះ​វស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៩វត្ត នៅខេត្តស្វាយរៀងដែលរៀបចំ​ឡើងនៅ​វត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមកា​រ​ងា​​ររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង យាយជី តាជី ព្រមទាំងបងប្អូនប្រជាពលដ្ឋចំណុះជើងវត្ត ។

មានប្រសាសន៍ទៅកាន់ពិធីនេះលោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា  តាមនិយាមជាពុទ្ធទំ​នៀម​រៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាលនៃព្រះពុទ្ធអង្គទាំងអស់។ដូច្នេះទំនៀ​ម​ចូល​ព្រះ​វស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្នក្នុងមួយឆ្នាំធ្វើតែម្ដងតាមពុទ្ធបញ្ញត្តិ។កាលណា​ព្រះ​​ភិក្ខុ​សង្ឃ បានគង់ចាំវស្សាគ្រប់៣ខែ ហើយមានសិទ្ធិទទួលកឋិនអំពីពុទ្ធបរិស័ទដែលបាននាំយ​កមក​ប្រគេន​ពីគ្រប់ទិសទី។ ហេតុនេះការចូលព្រះស្សានៃភិក្ខុសង្ឃ ក្នុងន័យការពារទប់ស្កាត់ការនិមន្តទៅកា​ន់​ទីផ្សេង​ៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោគជាំការហាមប្រាម​នេះ​ព្រោះថា​សម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេច្រើនតែទៅគង់ក្នុងព្រៃ​ជ្រៅ​ធ្វើសំណាក់​ធម៌។

លោជំទាវកកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជា​តិ​មា​នសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ​វិស័​​យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ចំណែកឯទឹកចិត្តសទ្ធា​ជ្រះថ្លា​នា​ថ្ងៃ​នេះបានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោក​ស្រី ទាំ​ងអស់គ្នានេះគឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរា​ជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័​យ​ព្រះ​ពុទ្ធ​សាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង៩វត្តក្នុងថ្ងៃនេះរួមមាន៖ បច្ច័យ ២លាន​រៀល​ទៀនធំ១គូស្លាដក់១អង្ករ៧៥គីឡូក្រាមទឹកក្រូច ៥កេស ទឹកសុទ្ធ៥កេស ទឹកត្រី២យួរ ទឹកស៊ីអីវ ២​យួ​រ ត្រីខកំប៉ុង១កេសធំ ទឹកដោះគោ១០កំប៉ុង ស្ករស៥គីឡូក្រាម ប៊ីចេង២គីឡូក្រាម ទៀនតូច២គីឡូ​ក្រាម ធូប២ដុំ ខ្ទឹមស២គីឡូក្រាម តែ៦កញ្ចប់ អំបិល២គីឡូក្រាម សៀង២គីឡូក្រាម ឆៃប៉ូវ២គីឡូ​ក្រាម ម៉ាស  ១កេស ជែល១កេស នំអន្សម៥ ផ្លែឈើ១កន្ត្រក បច្ច័យ២លានរៀល ព្រះសង្ឃ៤៤អង្គ ក្នុង១អង្គ បច្ច័​យ៤ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ