ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញនាំយកគ្រាប់​ត្នោ​ត​ដាំតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
July 09, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈ​អភិបាល​ខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការ នាំយកគ្រាប់​ត្នោ​ត​ដាំតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងគោលបំណងរក្សាបាននូវបូរណៈភាពទឹកដី ជា​ប្រយោជន៍សម្រាប់កូនចៅជំនាន់បានដឹង បានស្គាល់ និងចេះស្រឡាញ់អ្វីដែលជាអត្តសញ្ញា​ណជាតិ។

លោក បញ្ជាក់ថា÷ គ្រាប់ត្មោតដាំតាមបណ្តោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ មានចំនួន ០៦​លើក ដោយលើកទី១ ឆ្នាំ២០១៦ ដាំគ្រាប់ពូជត្នោត ១១.៥០០គ្រាប់, លើកទី២ ឆ្នាំ២០១៧ ចំនួន១​០​.០០០ គ្រាប់, លើកទី៣ ឆ្នាំ២០១៨ មានគ្រាប់ពូជត្នោត ២៥.០០០គ្រាប់, លើកទី៤ ឆ្នាំ២០១៩ មាន​ចំនួន ៣០.០០០ គ្រាប់ លើកទី៥មានចំនួន ១០០.០០០គ្រាប់ និងលើកទី៦នេះ មានគ្រាប់​ពូជត្នោត​ចំនួន ៣០.០០០ គ្រាប់។

ឯកឧត្ត ស្វាយ សំអ៊ាង បានលើកឡើងថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមក និងជានិមិត្តសញ្ញាតំណាងអត្តសញ្ញាណជាតិដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរសម្គាល់ភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថាការដាំគ្រាប់ពូជត្នោតលើកទី០៦នេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចដាំ តាមប​ណ្តោយ​សងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤២ ទៅ​បង្គោល​ព្រំដែនលេខ០៤៩៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ