ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១វត្ត ក្នុងខេត្តស្ទឹងត្រែង
July 13, 2022 អ្នកទស្សនា :

ស្ទឹងត្រែង៖នាល្ងាចថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈ​អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ  ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្ត បានអញ្ជើញដង្ហែរប្រគេន ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័​យ​ទៅប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្ត ចំនួន ១១ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។ ពិធីនេះបា​ន​ប្រព្រឹត្តទៅក្នុង ស្រះកែវមុនី្ទវណ្ណនិង ប្រារព្ធតាមបែបព្រះពុទ្ធសាសនា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យ​ទាន យកមក​វេរប្រគេនព្រះសង្ឃនាពេលនេះ គឺជា ការគោរព តាមប្រពៃណី ព្រះពុទ្ធសាសនា និងដើម្បីជួយ​សំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារយៈពេល៣ខែនៅទីវត្តអារាម ដែលក្នុង​រយៈ​ពេលនេះព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមាន​ភ្លៀងធ្លាក់ជោគ​ជាំ។

ឯកឧត្តមបានបន្តថា÷ ក្នុងឱកាសដែលព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលា​មួយ​យ៉ាងសំខាន់សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សា រៀនសូត្រ នូវ ធម៌វិន័យ របស់​ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់ទានព្រះវស្សាទៅដុតបំភ្លឺ បូជា ថ្វាយដល់គុណព្រះរតន​ត្រ័យ​ផង​ដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ពុទ្ធបរិស័ទ គណៈកម្មការវត្ត និងព្រះសង្ឃត្រូវមានសាមគ្គី​ភាព​គ្នាជាធ្លុងមួយ ខិតខំអភិវឌ្ឍន៍កសាងវត្តឱ្យមានភាពរីកចម្រើន ដើម្បីទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយ​ឲ្យមកកាន់វត្តនេះកាន់តែច្រើនឡើង ធានារក្សាឲ្យបាននូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណ​ជាតិខ្មែរ។

សូមបញ្ជាក់ថា ទានព្រះវស្សា និង ទេយ្យទានដែលវត្តទាំង១១ ដោយក្នុង១វត្តទទួលបាន​ទានព្រះវ​ស្សា​១គូរ អង្ករ ១៥០ គ.ក្រ មី២កេស ទឹកផ្លែឈើ០២កេស ទឹកសុទ្ធ០៣កេស  ទេយ្យទាន០១គួ ត្រីខកំប៉ុង ០១ កេស. ខ្ទឹមសរ ០៥ គ.ក្រ ប៊ីចេង ០៥ គ.ក្រ នឹង បច្ច័យក្នុងមួយៗ វត្ត១,៣០០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ