ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ នៅការិយាល័យកុងស៊ុលជប៉ុន ប្រចាំក្រុងសៀមរាប
July 13, 2022 អ្នកទស្សនា :

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រតិភូខេត្ត ទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅការិយាល័យកុងស៊ុលជប៉ុន ប្រចាំក្រុងសៀមរាប។

ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ បន្ទាប់ពីរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលថ្លែងឃោសនាបោះឆ្នោតនៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងណារ៉ា ប្រទេសជប៉ុន។

សូមបញ្ជាក់ថា ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជារដ្ឋបុរសមួយរូបរបស់ប្រជាជនជប៉ុន ជាឥស្សរជនមានឥទ្ធិពលលើពិភពលោក និងជាមិត្តភក្ដិបរទេសដ៏ស្និទស្នាលរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ