អាជ្ញាធរខេត្ត​កំពង់ឆ្នាំង រៀប​ចំពិធី​ក្រុង​ពាលី​ត្រៀមធ្វើការបំលាស់ទីផ្ទះបណ្តែតទឹក ឡើងមកនៅលើដីគោកវិញក្នុងពេលឆាប់ៗនេះ
September 28, 2018 អ្នកទស្សនា :

ខេត្តកំពង់ឆ្នាំង៖ កាលថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង​លោក​ជំទាវ​ បានអញ្ជើញជាអធិបតី​ក្នុងពិធីសែនក្រុងពាលីសុំសេចក្តីសុខសប្បាយ ដែលអាជ្ញាធរខេត្តត្រៀមរៀបចំគម្រោងធ្វើការបំលាស់ទីផ្ទះបណ្តែតទឹក ឡើងមកនៅលើដីគោកវិញក្នុងពេលឆាប់ៗនេះ។

ថ្លែងក្នុង​ឱកាសនោះ ឯកឧត្តម​ឈួរ ច័ន្ទឌឿន បាន​មាន​ប្រសាសន៍​ថា៖​ផែនការ​គ្រោង​នឹង​បម្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នេះ​ ធ្វើ​ឡើង​ដើម្បីធានាបាននូវបរិស្ថាន និងសោភ័ណភាពនៅតាមដងទន្លេនៃភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ឯកឧត្តមក៏បានមានប្រសាសន៍សំណេះសំណាលបន្ដទៀត​ថា នៅក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ ពលរដ្ឋដែលរស់នៅផ្ទះបណ្តែតទឹកនៅតាម ដងទន្លេក្នុងភូមិសាស្រ្តរបស់ខេត្តកំពង់ឆ្នាំង និងត្រូវបំលាស់ទីមកនៅលើគោកវិញ ទៅតាមទីតាំងដែលអាជ្ញាធរបានកំណត់ ដូច្នេះក្នុងពេលដែលទឹកបានឡើងនេះ គឺពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកត្រូវបានអាជ្ញាធរធ្វើការផ្សព្វផ្សាយរួចហើយ អោយគាត់ត្រៀមលក្ខណៈធ្វើការបំលាស់ទីជាបណ្តើរៗ ទៅរកទីតាំងដែលអាជ្ញាធរបានកំណត់។ គូស​បញ្ជាក់​ដែរថា នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងខេត្ត ក្រុង/ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមផងដែរ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ