រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសផ្លាស់ប្ដូរ ប្រធានសាខាគយ និងរដ្ឋាករខេត្ត
July 12, 2022 អ្នកទស្សនា :

ខេត្តតាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី១១ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម សែ សុឃន អគ្គនាយរង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញប្រកាសផ្លាស់ប្ដូរ លោក កែវ វ៉ាន្នី ពី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ទៅជាប្រធានសាខាគយ និងរដ្ឋាករកំផែអន្តរជាតិភ្នំពេញ ចំណែកឯលោក ស៊ុន ឆាយ ពីប្រធានសាខាគយ និងរដ្ឋាករកំផែអន្តរជាតិភ្នំពេញ មកជាប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ។

គួរបញ្ជាក់ថា ពិធីប្រកាសនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ