ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ប្រគេនជូនវត្តទូទាំងក្រុងសិរីសោភ័ណ
July 12, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ជ័យ ណារី អ៊ុំរាត្រី បានអញ្ជើញនាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ប្រគេនជូនវត្តទូទាំងក្រុងសិរីសោភ័ណ សរុបចំនួន ២២វត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ជាម សុខ សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការ នៃរដ្ឋបាលក្រុងសិរីសោភ័ណ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ទេយ្យទាន ចូលវស្សាចំនួន ២២វត្ត ក្នុងក្រុងសិរីសោភ័ណ រួមមាន ៖ ទៀន ២ដើម, អង្ករ ១០០គីឡូ, មីជាតិ ៣ កេស, ទឹកសុទ្ធ ៣កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ស្លាដក់ ១ឈុត, ថវិកា ៤៨ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ