អភិបាលខេត្តប៉ៃលិន ប្រកាសតែងតាំង និងផ្លាស់ប្តូរភារៈកិច្ចដល់មន្រ្តីចំនួន២៥រូប
September 27, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នាសាលាខេត្តប៉ៃលិន បានវៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូ និងប្រគល់ ភារកិច្ចថ្មីដល់មន្ត្រីរាជការខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។ លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត មានប្រសាសន៍ថា មន្រ្តីរាជការចំនួន០៤មន្ទីរជំនាញ មានសរុបទាំងអស់ចំនួន ២៥រូប ត្រូវបានផ្លាស់ និងតែងតាំងដែលក្នុងនោះរួមមាន មន្ទីរមុខងារសាធារណៈខេត្តចំនួន០៦រូប, មន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិនចំនួន ០៥រូប, មន្ទីរសុខាភិបាលខេត្តចំនួន ០៥រូប, មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន៩រូប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់មន្រ្តីដែល បានតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មីទាំងអស់ ត្រូវ ខិតខំប្រឹងប្រែងធ្វើការងារ ទៅតាមបទដ្ឋាន និងតាម យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឱ្យបានល្អ និងត្រូវប្រកាន់ ខ្ជាប់ នូវក្រមសីលធម៍មន្រ្តីរាជការស៊ីវិល ប្រកាន់ខ្ជាប់ នូវតួនាទី និងភារកិច្ចស្នូលរបស់ខ្លូន ហើយត្រូវមានឥរិយាការងារ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ មានការទទួលខុសត្រូវ ស្មោះត្រង់ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

ឯកឧត្តមគូសបញ្ជាក់បន្ថែមថា មន្ត្រីរាជការទាំងអស់ត្រូវបង្កើនចំណេះដឹងលើមុខងារភារកិច្ចរបស់ខ្លួន តាមរយៈ ការបណ្តុះបណ្តាលបង្កើនសមត្ថភាព វិជ្ជាជីវៈសំដៅធ្វើការងាររបស់ អង្គភាពឱ្យមានប្រសិទ្ធភាព ដើម្បីសំរេចនូវ គោលដៅរួមនៃការផ្តល់សេវាសាធារណៈ សម្រាប់បំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើឡើង ដើម្បីសំរេចបាន នូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ វិមជ្ឈការ និងសហវិមជ្ឈការដើម្បីជាប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ