អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចូលរួមកម្មវិធីសិក្ខាសាលាលទ្ធិផលការងារនិងទិសដៅការងារបន្តរបស់ អគ្គនាយកដ្ឋានលំនៅឋាន
September 27, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣ រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ សេនជូរី ទីរួមខេត្តពោធិ៍សាត់ ឯកឧត្ដម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការ ងារខេត្តកំពង់ឆ្នាំង ចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី លទ្ធិផលការងារសម្រេចបានកន្លងមក និងទិសដៅការងារបន្ត របស់កម្មវិធីសម្បទានដីសង្គមកិច្ច រៀបចំដោយនាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រោមអធិបតីភាព ឯកឧត្ដម ឌុច វនទីតូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពសឯកឧត្ដម ជា សុផារ៉ា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងសហការី និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិ បាល អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ យោដី ខេត្តទាំង ១៧ ដែលអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។

ក្នុងនោះក៏មានការធ្វើបទបង្ហាញសម្រាប់ខេត្តកំពង់ឆ្នាំង ដោយលោក ឈុន សុខកុម្ភៈ ប្រធានការិយាល័យសុរិ យោដី និងភូមិសាស្ត្រផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ