អភិបាលខេត្តបាត់ដំបងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលផ្តល់ឈាម
September 27, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង ដែលជាអំណោយរបស់ប្រជាពលរដ្ឋអាមេរិក ជូន ចំពោះប្រជាពលរដ្ឋកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅបរិវេណមុខមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកស្រី ធេរីហ្សា ធេរី នាយការិយាល័យកម្មវិធីផ្តល់ឈាម នៃអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ី ថ្នាក់ដឹកនាំក្រសួងសុខា ភិបាល ព្រមទាំងមន្ត្រីជាច្រើនទៀតផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះ ពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង និងបណ្តាខេត្តជុំវិញ ក្នុងការទទួលបានសេវា សុខាភិបាល, ការទទួលបញ្ចូលឈាម និង ផ្តល់ឈាមប្រកបដោយសុវត្តិភាពខ្ពស់ ។ ឯកឧត្តមបានបន្តទៀតថា នឹងបន្តជួយជ្រោមជ្រែងចូលរួមសហការ សម្របសម្រួលគាំទ្រជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលក្រុង ស្រុក ធ្វើយ៉ាងណាឲ្យការចុះផ្សព្វផ្សាយ និងការទទួលអំណោយឈាម ដោយស្ម័គ្រចិត្តឲ្យបានរលួនពីសប្បុរសជន ឲ្យបានច្រើនកុះករជាបន្តទៀត ។

សូមជម្រាបថា ដោយពិនិត្យឃើញពីការលំបាក ជាពិសេស តម្រូវការឈាមមាន ការកើនឡើងជាលំដាប់ពីមួយ ឆ្នាំទៅមួយឆ្នាំ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបរិច្ចាកឈាមដោយ ស្ម័គ្រចិត្ត ទើបរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់បាស៊ីហ្វិក បាន ផ្តល់ជំនួយសាងសង់អគារ មជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង ជាមួយនិងការបំពាក់សម្ភារៈបច្ចេកទេសទំនើប សម្រាប់បំរើតាមសេចក្តីត្រូវ ការ។ គួរបញ្ជាក់ដែរថា អគារមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង ចំនួន១ខ្នង ១ជាន់ ផ្ទាល់ដី មានបណ្តោយទំហំ ៣៧ម៉ែត្រ និងទទឹង ១៥.២ម៉ែត្រ មាន១៩បន្ទប់ រួមនិងគ្រឿងបរិក្ខាបច្ចេកទេស ជាច្រើន អគារនេះ បានចាប់ ផ្តើមសាងសង់ កាលពីថ្ងឌទី ០៩ ខែមីនា ឆ្នាំ២០១៧ ហើយបញ្ចប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយ ចំណាយថវិកាសរុបប្រមាណ ៦៥០,០០០ ដុល្លាអាមេរិក៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ