ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលអបអរសាទរចំពោះដំណើរ​ទស្សនកិច្ច​តាមផ្លូវរថភ្លើងពីភ្នំពេញ​មកស្ថានីយ៍រថភ្លើង រមាស​ ស្រុកទឹកផុស
September 27, 2018 អ្នកទស្សនា :

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកទឹកផុស មន្ត្រីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ទទួលអបអរសាទរចំពោះដំណើរ​ទស្សនកិច្ច ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំប្រមាណ៥៦៧នាក់ ធ្វើដំណើរកំសាន្តតាមរថភ្លើង ពីភ្នំពេញទៅស្ថានីយ៍ រមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដំណើរកំសាន្តតាមរថភ្លើងនេះ ធ្វើឡើងដើម្បីអបអរសាទរសមិទ្ធផលថ្មីរបស់ រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិ ទាំងមូល និងដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងយល់ពីការ រីកចម្រើនវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ភាព សំបូរសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងៗ និងបានកំសាន្តសប្បាយ នឹងសម្រស់ធម្មជាតិ ដ៏ត្រកាលនៅតាមដងផ្លូវនារដូវភ្ជុំបិណ្ឌ ក៏ដូចជាការបណ្ដុះស្មារតីភាពជាម្ចាស់នៃទ្រព្យសម្បត្តិ ដ៏មហា សាលនេះឱ្យចូលរួមថែរក្សាការពារឱ្យបានគង់វង្សដើម្បីជាមរតកសម្រាប់អ្នកជំនាន់ក្រោយបន្តបន្ទាប់ ទៀតផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ