ឯកឧត្តម អភិបាលខេត្តព្រៃវែង និង​លោកជំទាវ​ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត​ បានចូលរួមពិធីកាន់បិណ្ឌវេនទី១​ ជាមួយលោកជំទាវ​ ញ៉ែម​ សាខន​ ស ខេង
September 25, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានរៀបចំពិធីបង្សុកូលឧទ្ទិកុសលជូនវិញ្ញាណក្ខ័ន្ឋលោកពុក និងអ្នកម្តាយ ព្រម​ទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន និងញាតិការទាំង៧សណ្តាន ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ដែលប្រព្រឹត្តទៅនាភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ព្រមជាមួយគ្នានេះផងដែរ ឯកឧត្តម ជា សុមេធី ក៏បាននិមន្តព្រះសង្ឃ ចំនួន១៥អង្គ មកពី១៥វត្ត ដើម្បីប្រារព្ធកម្មវិធីបុណ្យកាន់បិណ្ឌទី០១ នៅនឹងភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តែម្តង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ