អភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងព្យាបាលដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អូស្ត្រាលី
September 25, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃរបស់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តអង្គការខេមបូឌាវីសិន (អូស្ត្រាលី) ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាបរិវេណមន្ទីរពេទ្យខេត្ត ក្រុងស្វាយរៀង។

គម្រោងព្យាបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការខេមបូឌាវីសិន (អូស្ត្រាលី) នឹងធ្វើការព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន, ជួយពិនិត្យសុខភាពសម្រាប់អ្នកគ ថ្លង់ នៅក្នុងខេត្តស្វាយរៀង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តស្វាយរៀង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ