ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់ តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំអង្គរមាស
July 02, 2022 អ្នកទស្សនា :

ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត កំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិត្រពាំងរាំង ភូមិបរក្នុង ភូមិអន្ទងបែក ភូមិស្នោតូច និងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។

ពិធីនាព្រឹកនេះបានរៀបចំក្នុងបរិវេណវត្តសិរីជ័យមានល័ក្ខ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុក ដងទង់ ខេត្តកំពត ដោយវត្តមានអញ្ជើញចូលរួមរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក ឧត្តមសេនីយ៍ទោ លោកឧត្តមសេនីយ៍ត្រីនៃកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរងស្រុក លោក លោកស្រីនាយក នាយករង ទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ១២០០នាក់។

សូមជម្រាបថាការចុះបញ្ជីសរុបទូទាំងខេត្តសម្រេចបានចំនួន ៣៧៦ ភូមិ ស្មើនឹង ៧៧,០៤% នៃចំនួន ភូមិសរុប ៤៨៨ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦១៩ ៣៧៤ ក្បាលដី ស្មើនឹង ៧៧,៤២ % ចែក បណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥១៣ ៥១៩បណ្ណ ស្មើនឹង៦៤,១៩% នៃក្បាលដីប៉ាន់ស្មាន សរុប ៨០០ ០០០ក្បាលដី។

ដោយឡែកនៅស្រុកដងទង់ មានឃុំចំនួន១០ ភូមិចំនួន៥៤ មានផ្ទៃដីទំហំ៣៥៤ គីឡូម៉ែត្រការ៉េ និង មានក្បាលដីប៉ាន់ស្មានប្រមាណ៥៧៧៣៥ក្បាលដី បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធចាប់ពី ឆ្នាំ២០១១ គិតមកដល់បច្ចុប្បន្នមានរយៈពេល១១ឆ្នាំ ហើយ ដែលទទួល បានលទ្ធផលការចុះបញ្ជីរួចបានចំនួន៨២ភូមិ។ ចំណែកឃុំអង្គរមាស នេះមានភូមិចំនួន០៥ គឺ ភូមិ ត្រពាំងរាំង ភូមិបរក្នុង ភូមិអន្ទងបែក ភូមិស្នោតូច និងភូមិពន្លៃដែលត្រូវធ្វើការប្រកាសកំណត់ តំបន់ ធ្វើការវិនិច្ឆ័យនៅថ្ងៃនេះ មានផ្ទៃដីសរុបចំនួន ១៨៤៦,១៩ ហិកតា ក្នុងនោះ ដីស្រែមាន ១៥២ ៩,៥៣ ហិកតា ដីចម្ការមាន ១៤៤,៧៥ ហិកតា និងដឺលំនៅឋានមាន១៧១,៩១ ហិកតា ហើយមាន ក្បាលដី ប៉ាន់ស្មានសរុបចំនួន ៩ ២៧៨ ក្បាលដី ស្មើនឹង ១ ៨០៤ គ្រួសារ លើផ្ទៃដីសរុបចំនួន១៨៤៦,១៩ ហិកតា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ