ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ និវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ
July 02, 2022 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ និវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល ដោយមានការអញ្ជើញចូល ដោយសមាជិកសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបជាង ១០០នាក់។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់និវត្តជន ចំពោះការចងចាំជានិច្ចនូវគុណបំណាច់ និងស្នាដៃ ដែលធ្លាប់បានចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាសន្តិសុខសុវត្ថិភាពបានល្អប្រសើរ ក្នុងកាលៈទេសៈដ៏លំបាករហូតទទួលបានសន្តិភាពពេញលេញមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដម បានបន្តថា ភាពកត្តញ្ញូចំពោះវីរភាពរបស់រៀមច្បងក្នុងបុព្វហេតុ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ គឺជាមោទនភាពរបស់និវត្តជន ដែលត្រូវទទួលបាននូវភាពកក់ក្ដៅ និងកិត្តិយសពីអ្នកបន្តវេន។ ផ្លែផ្កានៃវឌ្ឍនភាព ដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចុប្បន្ននេះ គឺពិតជាលទ្ធផលដែលមិនអាចកាត់ផ្ដាច់បានពីគុណតម្លៃ នៃអ្នកត្រួសត្រាយផ្លូវបានឡើយ។

លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ មានប្រសាសន៍ថា និវត្តជន គឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាលទើបមានថ្ងៃនេ។

លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារ ស្មារតី ជូនដល់និវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវបានផ្ដាំផ្ញើដល់លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីប្រធានរតនាគារ លោកប្រធានសាខាពន្ធដារ និងលោកប្រធានសាខា គយ និងរដ្ឋាករ ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្តកណ្ដាល នាសូមប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្លួននូវគុណតម្លៃស្ថាប័ននៃ កសហវ ដែលជាស្ថាប័នមានសមត្ថភាព និងឧត្តមភាព ប្រកបដោយគុណវគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល បេសកកម្មចូលរួមអនុវត្តលើការងារដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឈានទៅសម្រេចបានចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល និងវិសហមជ្ឈការដើម្បីការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ