ប៉ៃលិន៖ ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួននៅតាមដងផ្លូវជាតិលខ៥៧ ត្រង់ចំណុចទីប្រជុំជនផ្សារព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញបាននូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគឺបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាជាបន្តបន្ទាប់នៅទូទាំងប្រទេស ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវសូមចូលរួម សហការជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បីមាននិរន្តរភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរ សាធារណៈការនិងដឹកជញ្ជូនខេត្តដែលបានយកចិត្តទុកដាក់ថែទាំជួសជុលផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៍ដូចជាកែលំអរសោភ័ណ្ឌភាពផ្លូវក្នុងក្រុងអោយបានល្អប្រសើផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលឡើង វិញ នូវចំណែកផ្លូវដែលខូច ផ្លូវមានជង្ហុកសំបុកមាន់ គូសសញ្ញាចរាចរណ៍ ដាក់ស្លាកចរាចរណ៍ បំពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខាងផ្លូវអោយមានភាពទូលាយមានសោភ័ណ្ឌភាព ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន