ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
May 23, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសិប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តនៅសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតនាពេលនេះ ឯកឧត្តមបានបន្តថា តាមរយៈទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ពោលតាំងពីឆ្នាំ១៩៥១ ឥណ្ធូនេស៊ីតែងតែជួយកម្ពុជា ពិសេសស្វែងរកសន្តិភាពលើកិច្ចព្រមព្រាងទីក្រុងបារីសឆ្នាំ១៩៩១ និងការគាំទ្រកម្ពុជាចូលជាសមាជិកអាស៊ាន ឆ្នាំ១៩៩៤ ជាដើម ដែលធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់ លើឆាកអន្តរជាតិ។

បន្ថែមពីនេះដែរ ឥណ្ឌូនេស៊ីតែងតែផ្តល់អាហារូបករណ៍ ដល់សិស្ស និសិត្សកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីជាបន្តបន្ទាប់។ ឯកឧត្តម ជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូត អំពីស្ថានភាពជំងឺកូវីដ១៩ ក្នុងរយៈ ៣៣ថ្ងៃកន្លងមកនេះ មិនមានអ្នកឆ្លងជំងឺកូវីដនៅទូទាំងប្រទេសឡើយ នេះក៏ដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត បានស្នើសុំឯកឧត្តម ឯកអគ្គរដ្ឋទូតជម្រុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ឥណ្ឌូនេស៊ី មកបណ្តាក់ទុនរកស៊ី និងដំណើរកម្សាន្តមកខេត្តព្រះវិហារ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនទាំងពីរបន្ថែមទៀត។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសិប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូននូវកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី មានការរីកចម្រើនជាលំដាប់ ជាពិសេសការដាក់វិនិយោគទុននៅកម្ពុជា បានធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម នឹងជម្រុញអ្នកវិនិយោគទុនឥណ្ឌូនេស៊ីមកខេត្តព្រះវិហារ លើសពីនេះទៀតឯកឧត្តម បានលើកទឹកចិត្តនឹងផ្តល់អាហារូបកណ៍ដល់សិស្ស និសិត្សកម្ពុជាពិសេសខេត្តព្រះវិហារផងដែរ៕

 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ