ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយមនុស្សធម៌ចែកជូន បងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយចំនួន ៥៦២នាក់
May 23, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយសរុបចំនួន ៥៦២នាក់ នៅក្នុងវត្តនាគវ័ន្ត សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងនៅទីស្នាក់ការសាខាកាកបាទក្រហម ឬទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ ខណ្ឌ នោះខាងសង្កាត់ខណ្ឌនឹងផ្តល់ជូនបងប្អូន ពោលគឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន សម្ដេចទាំងទ្វេតែងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺ នៅពេលដែលសម្ដេចតេជោ នៅតែដឹកនាំប្រទេសកម្ពុជា សម្ដេចមិនទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

ឯកឧត្ដម ឃួង ស្រេង បានស្នើទៅ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហាខ្វះខាតនៅក្នុងជីវភាពគ្រួសារខ្លាំង សូមបងប្អូនទំនាក់ទំនង ទៅ អនុសាខាកាកបាតក្រហម សង្កាត់ ខណ្ឌ ឬនៅតាមសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជានៅតាមបក្សសង្កាត់ បក្សខណ្ឌដែលនៅជិតបងប្អូនប្រជាពលរដ្ឋ នោះបងប្អូននឹងទទួលបានស្បៀងអាហារជាក់ជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរដែនដី គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារនោះទេ។

ឯកឧត្ដម ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋទាំង ៥៦២នាក់ នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ និងថវិកា ២ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ