រដ្ឋបាលខេត្តរតនគិរី ដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
September 25, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការអង្គភាព​ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ។ ឯកឧត្តម ថង សាវុន អភិបាល​ខេត្តរតនគិរី មានប្រសាសន៍ថា តាមរយៈការប្រមូលផ្តុំសេវាពីគ្រប់អង្គភាព មកដំណើរការក្នុងអង្គភាពតែមួយ គឺជាយន្តការនៃការកាត់បន្ថយការលំបាក និងចំណាយពេលវេលាក្នុងការផ្តល់ និងទទួលសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តជំរុញឲ្យមន្ត្រីទាំងអស់ផ្តល់សេវាជូនប្រជាពលរដ្ឋត្រូវតែមានសីលធម៌ និង​បំពេញការងារផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឆាប់រហ័សតាមនីតិវិធី ។ រាជរដ្ឋាភិបាល បង្កើតឲ្យ​មាន​អង្គភាព​ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ គឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា ដែល​បង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា អង្គ​ភាព​​​​​ច្រកចេញចូលតែមួយ មាន ១៤ អង្គភាព ហើយផ្តល់សេវាចំនួន ២៦៩ ដែលក្នុងនោះរួមមាន៖ ការងារ​នីត្យា​នុកូលកម្ម, ការងាររដ្ឋបាល, វិស័យសុខាភិបាល, វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យកសិកម្ម, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងវិស័យរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ